leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៥ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពីការអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១។ នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវតែសម្រេចគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងឆ្នាំនេះ ដូច្នេះក្រសួង ស្ថាប័ន អង្គភាពនិងមូលដ្ឋានពាក់ព័ន្ធនានាត្រូវតែធ្វើការយ៉ាងសកម្ម ដើម្បីពន្លឿនដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវឆ្លៀតពេលវេលា "ធ្វើការទាំងក្នុងអំឡុងពេលបុណ្យតេត និងថ្ងៃឈប់សម្រាក"។

អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ មានទុនវិនិយោគសរុបចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក ជាមួយនឹងរយៈពេលអនុវត្តន៍ចាប់ពី ឆ្នាំ២០២០ ដល់ឆ្នាំ២០២៥៕

តាម vovworld.vn