Content-Length: 124054 | pFad | https://kh.qdnd.vn/cid-7749/nid-530635.html
កប.អនឡាញ - នៅថ្ងៃទី ២៦ ខែតុលា តំបន់លេខ៤ កងទ័ពជើងទឹកវៀតណាម បានរៀបចំសកម្មភាពទស្សនា និងសិក្សាអំពីប្រពៃណី ក្នុងឱកាសខួបលើកទី ៤៩ នៃថ្ងៃបង្កើតអង្គភាព (ថ្ងៃទី ២៦ ខែតុលា ឆ្នាំ១៩៧៥ / ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤)។
យោងតាមលោកវរសេនីយ៍ឯក Nguyen Huu Minh អនុប្រធាននយោបាយនៃតំបន់លេខ៤ កងទ័ពជើងទឹកបានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អង្គភាពនានា បានរៀបចំសកម្មភាពជាច្រើនក្នុងគោលបំណងរំលឹកខួប ដូចជា៖ រៀបចំការពិភាក្សា ផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា ការឃោសនា បង្កើនការហ្វឹកហ្វឺនត្រៀមខ្លួនប្រយុទ្ធជាស្រេច...
សកម្មភាពអប់រំអំពីប្រពៃណី បានរួមចំណែកដល់ការកសាងទំនុកចិត្ត ភាពក្លាហានផ្នែកនយោបាយ និងស្មារតីទទួលខុសត្រូវសម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងការត្រៀមខ្លួនទទួល និងសម្រេចបានជោគជ័យនូវគ្រប់ភារកិច្ច។ តាមរយៈនោះ កសាងតំបន់លេខ៤ កងទ័ពជើងទឹក រៀបរយ ចំណាន ទំនើប និងរឹងមាំលើគ្រប់វិស័យ ការពារយ៉ាងរឹងមាំអធិបតេយ្យភាពដែនសមុទ្រ កោះមាតុភូមិ។
កាសែតកងទ័ពប្រជាជនអនឡាញ សូមបង្ហាញរូបភាពមួយចំនួនអំពីសកម្មភាពរបស់តំបន់លេខ៤ កងទ័ពជើងទឹក៖
បកប្រែដោយ Thuy Anh
ព័ត៌មានទាក់ទង
Type the code from the image
Fetched URL: https://kh.qdnd.vn/cid-7749/nid-530635.html
Alternative Proxies:
Alternative Proxy
pFad Proxy
pFad v3 Proxy
pFad v4 Proxy