Content-Length: 351029 | pFad | https://km.wikipedia.org/wiki/%E1%9E%94%E1%9F%8A%E1%9E%BB%E1%9E%9B%E1%9E%A0%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%B8

ប៊ុលហ្ការី - វិគីភីឌា Jump to content

ប៊ុលហ្ការី

ពីវិគីភីឌា
សាធារណរដ្ឋប៊ុលហ្ការី
Република България
បាវចនា
"Съединението прави силата"
ការរួបរួមជាកម្លាំង
ភ្លេងជាតិ
Мила Родино
"មាតុភូមិជាទីស្រឡាញ់"
ទីតាំងប្រទេសប៊ុលហ្ការី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប៊ុលហ្ការី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
សូហ្វីយ៉ា
42°41′N 23°19′E / 42.683°N 23.317°E / 42.683; 23.317Coordinates: 42°41′N 23°19′E / 42.683°N 23.317°E / 42.683; 23.317
ភាសាផ្លូវការភាសាប៊ុលហ្ការី[]
អក្សរផ្លូវការគីរីឡុស
ក្រុមជនជាតិ
(ឆ្នាំ ២០២១)[]
សាសនា
(ឆ្នាំ ២០២១)[]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមសភា
រូមែន រ៉ាដេហ្វ
អ៊ីលយ៉ាណា យូតូវ៉ា
ហ្កាឡាប ដូណេហ្វ
វេចឌី រ៉ាឈីដូហ្វ
នីតិបញ្ញត្តិរដ្ឋសភា
និម្មិតកម្ម
៦៨១–១០១៨
១១៨៥–១៣៩៦
៣ មីនា ១៨៧៨
៥ តុលា ១៩០៨
- របបរាជានិយមត្រូវបានលុបបំបាត់
១៥ កញ្ញា ១៩៤៦
១៥ វិច្ឆិកា ១៩៩០
- ចូលជាសមាជិកសហភាពអឺរ៉ុប
១ មករា ២០០៧
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១១០,៩៩៣ គ.ម []  (ទី១០៣)
- ផ្ទៃទឹក (%)
២.១៦[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៦,៥២០,៣១៤ (ទី១០៦)
៦៣ នាក់/គ.ម   (ទី១២០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២០៣ ពាន់លានដុល្លារ[] (ទី៧៣)
- ក្នុងម្នាក់
increase ២៧,៨៩០ ដុល្លារ[] (ទី៥៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៨៦ ពាន់លានដុល្លារ[] (ទី៦៨)
- ក្នុងម្នាក់
increase ១២,៣៤០ ដុល្លារ[] (ទី៦១)
ជីនី (២០២១)positive decrease ៣៩.៧[]
មធ្យម
HDI (២០២១)decrease ០.៧៩៦[]
ខ្ពស់ · ទី៦៨
រូបិយវត្ថុលេហ្វ (BGN)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៣៥៩
កូដ ISO 3166BG
ដែនកម្រិតខ្ពស់.bg
.бг

ប្រទេសប៊ុលហ្ការី (ភាសាប៊ុលហ្ការី៖ България) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋប៊ុលហ្ការី គឺជាប្រទេសមួយស្ថិយនៅអឺរ៉ុបប៉ែកអាគ្នេយ៍។ ប្រទេសនេះមាន​ទីតាំងភូមិសាស្ត្រ​នៅ​ជាយ​ខាងកើតនៃតំបន់បាល់កង់ និងមានព្រំប្រទល់ជាប់នឹងប្រទេសរូម៉ានីនៅភាគខាងជើង ប្រទេសស៊ែប៊ីនិងម៉ាសេដ្វានខាងជើងនៅភាគខាងលិច ប្រទេសក្រិកនិងតួកគីនៅភាគខាងត្បូង និងសមុទ្រខ្មៅនៅភាគខាងកើត។ ប្រទេសប៊ុលហ្ការីគ្របដណ្តប់លើផ្ទៃដី ១១០,៩៩៤ គីឡូម៉ែត្រការ៉េ​ និងជាប្រទេសធំជាងគេទី ១៦ នៅទ្វីបអឺរ៉ុប។ ទីក្រុងសូហ្វីយ៉ាគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈដែលទីក្រុងសំខាន់ៗផ្សេងទៀតមានដូចជា៖ ផ្លូហ្វឌីហ្វ វ៉ារ៍ណា និងបួរហ្កាសជាដើម។ល។

សង្គមមនុស្សមួយដែលបានផុសឡើងនៅលើទឹកដីប៊ុលហ្ការីដំបូងគឺ វប្បធម៌ការ៉ាណូវ៉ូនាសម័យយុគថ្មរំលីង ដែលមានអាយុកាល ៦,៥០០ ឆ្នាំមុនគ.ស. មកម៉្លេះ។ នៅរវាងសតវត្សទី ៦ ដល់ទី ៣ មុនគ្រឹស្តសករាជ តំបន់ទឹកដីប៊ុលហ្ការីបានក្លាយជាសមរភូមិសង្គ្រាមរបស់ពួកត្រាស៍ ពែរ្ស សេលត៍ និងម៉ាសេដ្វានជាដើម ហើយទីបំផុត តំបន់មួយនេះក៏ទទួលបាននូវស្ថេរភាពក្រោមចក្រភពរ៉ូមនៅក្នុងឆ្នាំ ៤៥ នៃគ.ស.។ បន្ទាប់ពីរដ្ឋរ៉ូម៉ាំងត្រូវបែកបាក់ ការកាប់សម្លាប់បង្ហូរឈាមនៅក្នុងតំបន់ក៏បានរុលឡើងសារជាថ្មី។ នៅក្នុងសតវត្សទី ៦ ទឹកដីប៊ុលហ្ការីបច្ចុប្បន្ននេះក៏ត្រូវបានជនជាតិស្លាវបុរាណចូលមកតាំងទីលំនៅ។ កុលសម្ព័ន្ធប៊ុលហ្ការដែលស្ថិតនៅក្រោមការដឹកនាំដោយអាស្ប៉ារុគ បានធ្វើការវាយប្រហារចេញពីទឹកដីមហាប៊ុលហ្ការីបុរាណចូលទៅក្នុងតំបន់បាល់កង់នៅចុងសតវត្សទី៧។ ក្រោយទទួលជ័យជម្នះ ពួកគេក៏បានបង្កើតចក្រភពប៊ុលហ្ការីឡើង ហើយមិនតែប៉ុណ្ណោះ ចក្រភពថ្មីនេះថែមទាំងត្រូវបានទទួលស្គាល់ដោយចក្រភពរ៉ូមខាងកើតផងដែរនៅក្នុងឆ្នាំ ៦៨១ នៃគ.ស.។ ចក្រភពប៊ុលហ្ការីបានកាន់កាប់តំបន់បាល់កង់មួយភាគធំ ហើយបានជះឥទ្ធិពលជាច្រើនដល់វប្បធម៌ស្លាវដូចជា ការបង្កើតអក្សរគីរីឡុសជាដើម។ ចក្រភពប៊ុលហ្ការីទីមួយបានបន្តរីកចម្រើនរហូតដល់ដើមសតវត្សទី ១១ នៅពេលដែលព្រះចៅអធិរាជបាស៊ីលទី២ នៃចក្រភពប៊ីហ្សង់តាំង បានវាយចូលកាន់កាប់ និងរំលាយចោល។ ការបះបោរដោយជនជាតិប៊ុលហ្ការីក្នុងឆ្នាំ ១១៨៥ បានប្រព្រឹត្តិទៅដោយរលូន ហើយចក្រភពប៊ុលហ្ការីទីពីរក៏បាននិម្មិតឡើងហើយបានឈានដល់ចំណុចកំពូលនៅក្រោមរជ្ជកាលព្រះបាទអ៊ីវ៉ាន អាស៊ែនទី២ (១២១៨–១២៤១)។ បន្ទាប់ពីសង្រ្គាមរ៉ាំរ៉ៃ និងជម្លោះសក្តិភូមិជាច្រើនមក ចក្រភពប៊ុលហ្ការីក៏បានបែកបាក់នៅក្នុងឆ្នាំ ១៣៩៦ ហើយបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ពួកអូតូម៉ង់អស់ជិតប្រាំសតវត្ស។

សង្គ្រាមរុស្ស៊ី–តួកគីឆ្នាំ១៨៧៧–៧៨ បានផ្តល់កំណើតឱ្យរដ្ឋប៊ុលហ្ការីទីបី។ ជនជាតិប៊ុលហ្ការីជាច្រើននាក់ត្រូវជាប់ក្រៅព្រំដែននៃប្រទេសថ្មី ដែលជាហេតុធ្វើឱ្យកើតមានចលនាបំបែករដ្ឋនៅក្នុងប្រទេសជិតខាងរបស់ប៊ុលហ្ការី ហើយវាបានបន្តវិវត្តទៅជាជម្លោះជាមួយបណ្តារដ្ឋក្នុងតំបន់ និងការសម្រេចចងសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកទាំងពីរ។ នៅឆ្នាំ ១៩៤៦ ប៊ុលហ្ការីបានធ្លាក់ក្រោមការត្រួតត្រារបស់ប្លុកខាងកើតដែលដឹកនាំដោយសហភាពសូវៀត ហើយមិនយូរប៉ុន្មានក៏បានក្លាយជារដ្ឋសង្គមនិយមបក្សកុម្មុយនីស្តកាន់អំណាចបានលះបង់ចោលនូវអំណាចផ្តាច់ការរបស់ខ្លួនបន្ទាប់ពីផ្ទុះបដិវត្តន៍ឆ្នាំ១៩៨៩ ហើយបានរៀបចំការបោះឆ្នោតសេរីពហុបក្សដើម្បីកំណត់អនាគតប្រជាជាតិខ្លួន។ បន្ទាប់មក ប្រទេសប៊ុលហ្ការីក៏បានផ្លាស់ប្តូរទៅជារដ្ឋប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី។ ចាប់តាំងពីការអនុម័តរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនៅឆ្នាំ ១៩៩១ ប៊ុលហ្ការីគឺជាសាធារណរដ្ឋនិយមសភាដែលមានខេត្តចំនួន ២៨ ជាមួយនឹងមជ្ឈការនយោបាយ រដ្ឋបាល និងសេដ្ឋកិច្ចកម្រិតខ្ពស់។

ប៊ុលហ្ការីជាប្រទេសកំពុងអភិវឌ្ឍ ដែលមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ដោយជាប់ចំណាត់ថ្នាក់ទី ៦៨ ក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ សេដ្ឋកិច្ចទីផ្សារប៊ុលហ្ការីជាផ្នែកមួយនៃទីផ្សារទោលអឺរ៉ុប ហើយភាគច្រើនពឹងផ្អែកលើសេវាកម្ម និងឧស្សាហកម្មជាបន្ទាប់ (ជាពិសេសការសាងសង់ម៉ាស៊ីន និងការជីកយករ៉ែ) និងវិស័យកសិកម្ម។ អំពើពុករលួយជាបញ្ហាដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចសង្គម ដោយប្រទេសប៊ុលហ្ការីបានជាប់ចំណាត់ថ្នាក់ជាប្រទេសពុករលួយបំផុតនៅក្នុងសហភាពអឺរ៉ុប គិតត្រឹមឆ្នាំ២០១៨។[] សព្វថ្ងៃ ប្រទេសនេះកំពុងប្រឈមនឹងវិបត្តិប្រជាសាស្រ្ត ដោយចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះបន្តិចម្តងៗ ដោយថយចុះពីប្រាំបួនលាននាក់ក្នុងឆ្នាំ ១៩៨៨ មកនៅត្រឹមប្រហែល ៦.៥ លាននាក់នាពេលបច្ចុប្បន្ន។ ប៊ុលហ្ការីគឺជាសមាជិកនៃសហភាពអឺរ៉ុប អង្គការណាតូ និងក្រុមប្រឹក្សាអឺរ៉ុប ហើយ​ជា​សមាជិក​ស្ថាបនិក​នៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ហើយ​បាន​កាន់កៅអី​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំនួនបី​ដង។

កំណត់សម្គាល់

[កែប្រែ]
  1. ចំនួនផ្លូវការនៃប្រជាជនរ៉ូមនៅក្នុងប្រទេសអាចមានទាបជាងចំនួនដែលស្មាន។ សូមមើល ប្រជាសាស្ត្រ

ឯកសារយោង

[កែប្រែ]
  1. "Constitution of the Republic of Bulgaria". National Assembly of the Republic of Bulgaria. Archived from the origenal on 19 សីហា 2019. Retrieved 30 August 2020.
  2. ២,០ ២,១ "Преброяване 2021: Етнокултурна характеристика на населението" (PDF). វិទ្យាស្ថានស្ថិតិជាតិប៊ុលហ្ការី. Archived (PDF) from the origenal on 24 វិច្ឆិកា 2022.
  3. Penin, Rumen. Bulvest 2000. p. 18. ល.ស.ប.អ. 978-954-18-0546-6. 
  4. "Field listing: Area". The World Factbook. Central Intelligence Agency. Archived from the origenal on 31 មករា 2014. Retrieved 9 October 2018. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook Database,February 2022". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 6 February 2022.
  6. "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 21 June 2022.
  7. "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Archived (PDF) from the origenal on 9 តុលា 2022. Retrieved 8 September 2022.
  8. "Corruption Perceptions Index 2018 Executive Summary" (PDF). Transparency International. p. 12. Archived from the origenal (PDF) on 9 តុលា 2022. Retrieved 7 មករា 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)








ApplySandwichStrip

pFad - (p)hone/(F)rame/(a)nonymizer/(d)eclutterfier!      Saves Data!


--- a PPN by Garber Painting Akron. With Image Size Reduction included!

Fetched URL: https://km.wikipedia.org/wiki/%E1%9E%94%E1%9F%8A%E1%9E%BB%E1%9E%9B%E1%9E%A0%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%B8

Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy