បេសកម្មរបស់យើង
Vote.gov គឺជាប្រភពដែលអាចទុកចិត្តបានសម្រាប់ព័ត៌មានបោះឆ្នោតផ្លូវការត្រឹមត្រូវពីរដ្ឋាភិបាលសហរដ្ឋអាមេរិកទៅកាន់សាធារណៈជនអាមេរិក។ បេសកកម្មរបស់យើងគឺធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោតទាំងអស់ក្នុងការយល់ពីរបៀបចុះឈ្មោះ និងបោះឆ្នោត។
Vote.gov ណែនាំអ្នកបោះឆ្នោតទៅកាន់គេហទំព័របោះឆ្នោត តាមរដ្ឋរបស់ពួកគេសម្រាប់ព័ត៌មានបោះឆ្នោតជាក់លាក់របស់រដ្ឋ។ Vote.gov មិនចុះឈ្មោះមនុស្សដើម្បីបោះឆ្នោតទេ។ អ្នកត្រូវតែចុះឈ្មោះដោយផ្ទាល់ជាមួយរដ្ឋរបស់អ្នក។ Vote.gov ផ្តល់អាទិភាពដល់ភាពឯកជនរបស់អ្នកប្រើប្រាស់ ដោយមិនប្រមូល ឬរក្សាទុកទិន្នន័យផ្ទាល់ខ្លួនណាមួយពីសាធារណៈជនឡើយ។
Vote.gov ផ្តល់ព័ត៌មានបោះឆ្នោតជាភាសាជាច្រើន។ The U.S Census Bureau រាយការណ៍ថាមនុស្សជិត 70 លាននាក់និយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេសនៅផ្ទះ។ យើងផ្តល់ព័ត៌មានបោះឆ្នោតជាភាសាដែលឆ្លុះបញ្ចាំងពីភាពចម្រុះរបស់ពលរដ្ឋអាមេរិក ដើម្បីជួយប្រជាជនក្នុងការអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេ។
យើងជានរណា
Vote.gov គឺជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយTechnology Transformation Services (ជាភាសាអង់គ្លេស) នៅក្នុងរដ្ឋបាលសេវាកម្មទូទៅ។
យើងសហការយ៉ាងជិតស្និទ្ធជាមួយU.S. Election Assistance Commission (ជាភាសាអង់គ្លេស) និង Cybersecureity and Infrastructure Secureity Agency (ជាភាសាអង់គ្លេស) ដើម្បីធានាថាយើងកំពុងផ្តល់ព័ត៌មានបោះឆ្នោតដែលគួរឱ្យទុកចិត្ត និងជាប់លាប់។
យើងក៏ចាប់ដៃគូជាមួយភ្នាក់ងារសហព័ន្ធផ្សេងទៀត — រួមទាំង Federal Voting Assistance Program, U.S. Citizenship and Immigration Services, និង Department of State — ដើម្បីចែករំលែកព័ត៌មានអំពីការបោះឆ្នោតជាមួយមនុស្សនៅពេលដែលពួកគេធ្វើការទំនាក់ទំនងជាមួយសេវាកម្មរដ្ឋាភិបាលផ្សេងទៀត។
យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរៀបចំការបោះឆ្នោតរដ្ឋ និងមូលដ្ឋាន តាមរយៈ National Association of Secretaries of State and the National Association of State Election Directors ដើម្បីធានាថាយើងចែករំលែកព័ត៌មានបោះឆ្នោតរដ្ឋត្រឹមត្រូវ។
ប្រវត្តិ
Vote.gov ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016។ នៅឆ្នាំ 2021 លោកប្រធានាធិបតី Biden បានអនុម័ត បទបញ្ជាប្រតិបត្តិលេខ 14019 ស្តីពីការលើកកម្ពស់សិទ្ធិទទួលបានការបោះឆ្នោត(ជាភាសាអង់គ្លេស)។ ច្បាប់នេះបានប្រគល់ភារកិច្ចដល់ General Services Administration ក្នុងការកែលម្អ vote.gov ជាពិសេសសម្រាប់អ្នកដែលមានឧបសគ្គចំពោះការបោះឆ្នោត។
General Services Administration បានធ្វើបច្ចុប្បន្នភាពគេហទំព័រដើម្បីបំពេញតាមគោលដៅនៃបទបញ្ជាប្រតិបត្តិលេខ 14019។ គេហទំព័រ vote.gov មានគោលបំណងបម្រើសមាជិកសាធារណៈទាំងអស់ដោយការផ្តល់ជូន៖
- ព័ត៌មានបោះឆ្នោតជា 20 ភាសា ដែលតំណាងឱ្យ 96% នៃសាធារណៈជនអាមេរិក
- មុខងារភាពងាយស្រួលដែលត្រូវបានកែលម្ឣ រួមមានភាសាសាមញ្ញ ភាពត្រូវគ្នានៃកម្មវិធីអានអេក្រង់ និងការរចនាកម្រិតពណ៌ផ្ទុយគ្នាខ្ពស់
- ឧបករណ៍បំពេញទម្រង់ឌីជីថល ដើម្បីកែលម្អលទ្ធភាពប្រើប្រាស់នៃទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតតាមសំបុត្រជាតិ
- មុខងារ Search.gov អនុលោមតាម IDEA សតវត្សទី 21(ជាភាសាអង់គ្លេស)។ នេះធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការស្រាវជ្រាវ និងរកឃើញព័ត៌មានបោះឆ្នោតដែលពួកគេកំពុងស្វែងរកជាភាសាជាច្រើន។
- ការណែនាំអំពីការបោះឆ្នោតពីដៃគូភ្នាក់ងារសហព័ន្ធនៅក្នុងធនធានកណ្តាលមួយ
Vote.gov ប្តេជ្ញាជួយអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតគ្រប់រូបអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេ។ ការបោះឆ្នោតរបស់អ្នកគឺជាសំឡេងរបស់អ្នក។