ក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានគោរពជូនពរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម; ព្រមទាំងសំដែងការជឿជាក់ថា វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនឹងបន្តទទួលបានជោគជ័យជាច្រើនថែមទៀតនៅឆ្នាំ២០២៥។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu (ស្តាំ) ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មកជូនពរឆ្នាំថ្មីដល់ស្ថានទូតវៀតណាមប្រចាំកម្ពុជា (រូបថត៖ vnanet.vn)

ដោយអះអាងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលតែងតែប្រកៀកស្មាគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសកងទ័ពប្រជាជនវៀតណាមដែលបានជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយបន្តជួយកម្ពុជាស្តារ កសាងនិងអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល៤៦ឆ្នាំកន្លងមក។

leftcenterrightdel
គណៈប្រតិភូអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីដល់ស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ (រូបថត៖ vnanet.vn)
leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនិងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល; អង្គភាពយោធា ជាពិសេសកងទ័ពជើងគោកកម្ពុជា បន្តជួយនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការជំនាញនៃរដ្ឋាភិបាលទាំងពីរដើម្បីបំពេញបានល្អក្នុងការជីករុករក និងធ្វើមាតុភូមិអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញវៀតណាមដែលពលីជីវីតកាលពីសម័យសង្គ្រាមនៅកម្ពុជា៕

បកប្រែដោយ Pham Diep