leftcenterrightdel
រៀបចំអាសនៈលោកអ៊ំ ហូ នៅកងពេទ្យកម្រិត ២ លេខ៦
leftcenterrightdel
ដើមអង្គាសិល្ប៍ បានធ្វើពីមែកឈើស្ងួតនិងក្រដាសពណ៌

យុទ្ធជនមួកខៀវវៀតណាមនៅស៊ូដង់ខាងត្បូងបានខិតខំប្រឹងប្រែងជម្នះការលំបាកជាច្រើនដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី  ទោះបីជាមិនបានគ្រប់គ្រាន់ក៏ដោយប៉ុន្តែពោរពេញដោយក្តីរីករាយ និងភាពកក់ក្តៅ។

leftcenterrightdel
តុបតែងអង្គភាពក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី
leftcenterrightdel
 
leftcenterrightdel
ណែនាំមិត្តអន្តរជាតិវេចនំអន្សម

កងពេទ្យកម្រិត ២ លេខ៦ របស់វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានក្លាយទៅជាកន្លែងតភ្ជាប់វប្បធម៌ និងមិត្តភាព ហើយជាកន្លែងដែលមិត្តភ័ក្តិអន្តរជាតិមកជួបជុំគ្នាអបអរបុណ្យចូលឆ្នាំថ្មី និងទទួលទានអាហារប្រពៃណីរបស់វៀតណាម។ ក្រៅពីនោះ មិត្តភក្តិអន្តរជាតិចូលរួមវេចនំអន្សម និងស្វែងយល់អំពីទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មីរបស់វៀតណាម។ មិត្តភក្ដិអន្ដរជាតិមកពីបណ្តាប្រទេសអាហ្រ្វិក អឺរ៉ុប និងអាស៊ី សុទ្ធតែចាប់អារម្មណ៍នឹងរឿងរ៉ាវអំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម រឿងនិទានពីដើមកំណើតនំអន្សម និងតម្លៃដ៏ល្អប្រពៃរបស់ពិធីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម។ ឆ្លងកាត់ពិធីបុណ្យចូលឆ្នាំថ្មីនៅស៊ូដង់ខាងត្បូង អត្ដសញ្ញាណវប្បធម៌វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗជាច្រើនក្នុងដួងចិត្តរបស់មិត្តអន្តរជាតិ។

leftcenterrightdel
ណែនាំមិត្តអន្តរជាតិវេចនំអន្សម

leftcenterrightdel
មិត្តភក្តិអន្តរជាតិជូនពរឆ្នាំថ្មី ២០២៥ ជាភាសាវៀតណាម

សម្រាប់យុទ្ធជនមួកខៀវដែលបំពេញកាតព្វកិច្ចអន្តរជាតិមិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដើម្បីឆ្ពោះទៅរកមាតុភូមិដោយក្តីស្រឡាញ់ស្រុកកំណើត និងប្រទេសជាតិផងដែរ។ បទចម្រៀងអំពីនិទាឃរដូវបានបន្លឺឡើងយ៉ាងខ្លាំងនៅដែនដីទ្វីបអាហ្រ្វិក ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីស្រុកកំណើតបានលើកទឹកចិត្តស្មារតីដល់យុទ្ធជនមួកខៀវវៀតណាមឱ្យប្តេជ្ញាចិត្ត និងបំពេញភារកិច្ចបានល្អ ព្រមទាំងរីកសាយភាយក្តីស្នេហារជាតិ និងមោទនភាពជាតិក្នុងឱកាសចូលឆ្នាំថ្មី។

បកប្រែដោយ Pham Diep