សតិ
Appearance
សៈតិ បា.; សំ. (memory, mind, spirit, sati) ( ន. ) (ស្ម្ឫតិ) ស្មារតី គឺសេចក្ដីនឹកឃើញ, ការរឭកបាន, ការរឭកឃើញមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនឲ្យភ្លេច; ដំណើរស្វាងរុងរឿងគំនិត : មានសតិ, ភ្លាត់សតិ, ដាស់សតិ ។
- សតិចេតសិក : សតិដែលរាប់ជាចេតសិកមួយក្នុងចេតសិក ៥២ (ព. អ.) ។
- សតិជាគរិយៈ (--គៈ--) : ដំណើរភ្ញាក់ស្មារតី ។
- សតិជាគរិយានុយោគ (បា. < សតិ + ជាគិរិយ “ការភ្ញាក់” + អនុយោគ “ការប្រកបរឿយៗ, ការប្រុងជាដរាប”) ការប្រុងប្រយ័ត្នឲ្យភ្ញាក់រឭកនឹកឃើញជានិច្ច ។
- សតិបដ្ឋាន (--បុ័ត-ឋាន) ការតាំងសតិ; ឈ្មោះធម៌សម្រាប់តាំងស្មារតីនឹក, មាន ៤ យ៉ាងគឺ ការតាំងស្មារតីនឹកដល់កាយ, ដល់វេទនា, ដល់ចិត្ត, ដល់ធម៌ ... ឲ្យឃើញច្បាស់តាមពិត (ព. ពុ.) ។
- សតិមន្ត (--ម៉ន់) : មានស្មារតី, អ្នកមិនភ្លេចស្មារតី (បើស្ត្រីជា សតិមន្តី ឬ សតិមតី) ។ សតិវិន័យ ការណែនាំពន្យល់ ឲ្យស្គាល់ខុសត្រូវតាមលក្ខណៈច្បាប់ ។
- សតិវិប្បវាស (--វិប-ប៉ៈវ៉ាស) : ការភ្លាត់ឃ្លាតចាកស្មារតី ។
- សតិសម្បជញ្ញៈ (សៈតិ-ស័ម-ប៉ៈជ័យ-ញៈ) : ស្មារតីនិងសេចក្ដីដឹងខ្លួន : មានសតិសម្បជញ្ញៈ ។
- សតិសម្មោសា (--ស័ម-ម៉ោ--) : សេចក្ដីវង្វេងស្មារតី ។
- សតិអវិប្បវាស ឬ សត្យាវិប្បវាស (--វិប-ប៉ៈវ៉ាស) : ការមិនភ្លាត់ឃ្លាតចាកស្មារតី ។ល។